អគ្គីភ័យឆាបឆេះបន្ទប់ស្នាក់នៅផ្ទះសំណាក់យីហោ”សួគ៌ា” ទាំងយប់​នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​៖ ហេតុការណ៍​គ្រោះអគ្គីភ័យមួយបានឆាបឆេះបន្ទប់ស្នាក់នៅផ្ទះសំណាក់យីហោ”សួគ៌ា”​ (ជាន់ទី២) បន្ទប់លេខ១១២ ស្ថិតក្នុងចំណុចក្រុមទី១៤ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ​ កាលពីវេលាម៉ោង២១​ និង១០នាទីយប់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានបង្កការភ្ញាក់​ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរគមន៍​បាញ់ពន្លត់​ទាន់ពេលវេលា​ មិនបង្កឱ្យឆេះ​រាលដាល​ខ្លាំង​ដល់បន្ទប់ផ្សេងទៀត។

​សូមជម្រាបជូនថា​ ទីតាំងកើតហេតុខាងលើ ជា​ប្រភេទ​​សំណង់​សង់អំពី​ថ្ម​ មានកម្ពស់៥ជាន់​បន្ទប់​ទំហំ៤​ម៉ែត្រ​ គុណនិង​ ៥​ម៉ែត្រ​ ម្ចាស់ផ្ទះ​ជួល​រង​គ្រោះ​មានឈ្មោះ កែវ​ ហ៉ា​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរលក់ដូរ​ ការ​ឆេះ​ខូចខាត​រួម​មាន​៖​ ១ បន្ទប់ រួម​នឹង​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​ទាំងស្រុង ។​

ក្នុងប្រតិបត្តិការនោះ​កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចុះជួយអន្តរាគមន៍នៅទីតាំងកើតហេតុ ដើម្បីទប់ស្កាត់កុំឱ្យឆេះរីករាលដាលខ្លាំង។

...

ក្នុងប្រតិបត្តិការសង្រ្គោះខាងលើនេះដែរ​ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចម្រុះ ចំនួន ០៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០១គ្រឿង អស់ទឹក ០១ឡាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print