ជនជាតិវៀតណាម ២៣នាក់ ត្រូវ​សមត្ថកិច្ច​ជំនាញ​បណ្ដាញចេញតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ អគ្គនាយកអន្តោប្រវេសន៍​ បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៣នាក់ (ស្រី៧នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងប្រតិបត្តិការនោះ​ យោងតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត​ ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ,លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ។

គួរបញ្ជាក់ដែរថា​ កម្លាំង​សមត្ថកិច្ច​ជំនាញ​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បាន​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនជាតិវៀតណាមសរុបចំនួន ២៣នាក់ជាបន្តបន្ទាប់​ ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចំនួន ២០នាក់ (ស្រី៦នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៣នាក់ (ស្រី១នាក់) ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំងនោះ​ ត្រូវ​បានបណ្ដាញចេញតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print