ខេត្តត្បូងឃ្មុំ៖ អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៣នាក់ (ស្រី៧នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងប្រតិបត្តិការនោះ យោងតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ,លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ។
គួរបញ្ជាក់ដែរថា កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ២៣នាក់ជាបន្តបន្ទាប់ ដោយក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចំនួន ២០នាក់ (ស្រី៦នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៣នាក់ (ស្រី១នាក់) ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនោះ ត្រូវបានបណ្ដាញចេញតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕ដោយ៖តារា