ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង័្សយចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វេីសកម្មភាពវាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់នេះទី ១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់)។ ២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់) និង៣-ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សមគំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
គួរជម្រាបជូនថា មូលហេតុនៃការឃាត់ខ្លួននេះ គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចន្លោះពីម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក បានចុះធ្វេីការស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាមធ្យោបាយធ្វេីសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជារួមគ្នាវាយ និងកាប់ទៅជនរងគ្រោះបណ្ដាល ឱ្យស្លាប់ប្រាកដមែន ដោយមូលហេតុគឺ មានទំនាស់ក្នុងមុខរបរ(នេសាទសត្វខ្យង)យកទៅលក់ដូចគ្នា។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមនីតិវិធីច្បាប់៕