នគរបាលខេត្តបាត់ដំបង​ បំបែកសំណុំរឿងឃាតកម្មមួយករណីនៅស្រុកមោងឫស្សី​ ឃាត់ខ្លួនមនុស្ស​ ០៣នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ ជនសង័្សយចំនួន​ ០៣នាក់​ ត្រូវបានសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួន​ បន្ទាប់ពីធ្វេីសកម្មភាព​វាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិ​ថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បណ្ដា​លឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ​ទាំង៣នាក់នេះទី​ ១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់)។​ ២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់) និង៣-ឈ្មោះ​ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សម​គំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក​ មោងឫស្សី ខេត្តបាត់ដំបង ។

គួរជម្រាបជូនថា​ មូលហេតុនៃការឃាត់ខ្លួននេះ​ គឺនៅថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ចន្លោះពី​ម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០​២៤នៅចំណុច​តាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី​ឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយ​ និងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅចំណុចកើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោ​កវរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាល​ស្រុក​ បានចុះធ្វេីការស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់​រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង​ នៅថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០​២​៤​ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាម​ធ្យោបាយធ្វេីសកម្មភាព។

នៅចំពោះមុខសមត្ថកិច្ចជន​សង្ស័​យទាំង០៣នាក់ បានឆ្លើយសារ​ភាពថាពួកគេពិតជារួមគ្នាវាយ​ និងកាប់ទៅជនរងគ្រោះបណ្ដា​ល​ ឱ្យស្លាប់ប្រាកដមែន ដោយ​មូលហេតុគឺ មានទំនាស់ក្នុងមុខរបរ​(នេ​សាទសត្វខ្យង)យកទៅលក់ដូចគ្នា។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាម​នីតិវិធី​ច្បាប់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print