បាត់ខ្លួនមួយយប់ប្រទះឃើញចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រត្រូវបានគេប្រទះឃើញចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ២ ជាន់ទី១ បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ត្រូវគេស្គាល់ឈ្មោះ លៀប វណ្ណៈ ភេទប្រុស អាយុជាង២៨ឆ្នាំ មុខរបរកម្មករផ្នែកតុកាត់ នៅរោងចក្រ យូនៀនមីល ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរបានឲ្យដឹងថា កាលពីខែមុនគេឃើញជនរងគ្រោះកើតក្តីជម្លោះជាមួយភរិយាតែមិនច្បាស់ផ្តើមចេញពីអ្វី រួចប្រពន្ធក៏ឈប់ស្នាក់នៅជាមួយចាកចេញទៅបាត់រហូតមកដល់ថ្ងៃកើតហេតុនេះតែម្តង ។

បើតាមប្រពភព័ត៌មួយទៀតបានឲ្យដឹងថា ជនរងគ្រោះបានលែងលះជាមួយប្រពន្ធជាងមួយខែមកហើយ។

តាមប្រភពពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនភ្ញាក់ផ្អើលឃើញមិត្តភក្តិរួមការងារ ជាមួយជនរងគ្រោះមកតាមហៅគោះទ្វារ តែមិនឮមាត់ឆ្លើយ លុះបង្ហើបគាស់ទ្វារ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ដោយចង.កនឹងខ្សែ ភ្ជាប់ជាមួយធ្នឹមបន្ទប់ទឹករបស់ជនរងគ្រោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចអាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

kha (2) kha (1)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print