រដ្ឋបាលខេត្ត​កំពង់ចាម​៖​ រយៈពេល៣ថ្ងៃ​ នៃពិធី​បុណ្យ​អុំ​ទូក ឆ្នាំ២០២៤​ ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ មកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា សរុបមានចំនួន ៥៦,១០៤នាក់

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ បានឱ្យដឹងថា​ នៅក្នុងឱកាស​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០២៤​ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍​ ១៤កេីត ខែកត្តិក ដល់ថ្ងៃសៅរ៍​ ១រោច ខែកត្តិក​ ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨​ត្រូវថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៥៦,១០៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥៦,០០៩នាក់ និងភ្ញៀវបរទេសមានចំនួន ៩៥នាក់ ។

រដ្ឋបាលខេត្ត​កំពង់ចាម​ បានបញ្ជាក់ថា​ ក្នុងនោះនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖

...

-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៣,៦៥៨នាក់។
-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ២៩៦នាក់។
-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៩២១នាក់
-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ៥៦នាក់ ភ្ញៀវបរទេសចំនួន ០៥នាក់ ។
-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ២៥៩នាក់ ភ្ញៀវបរទេស ១២នាក់​ ។
-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៣៩៧នាក់ និងភ្ញៀវបរទេសចំនួន ១៥នាក់ ។
-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ១០៥នាក់។
-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៣៩,១៣០នាក់​ភ្ញៀវបរទេសចំនួន ៤៥នាក់ ។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ១,២៨២នាក់ និងភ្ញៀវបរទេសចំនួន ១៨នាក់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print