ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ១៤កេីត ខែកត្តិក ដល់ថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៥៦,១០៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥៦,០០៩នាក់ និងភ្ញៀវបរទេសមានចំនួន ៩៥នាក់ ។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងនោះនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖
-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៣,៦៥៨នាក់។
-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ២៩៦នាក់។
-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៩២១នាក់
-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ៥៦នាក់ ភ្ញៀវបរទេសចំនួន ០៥នាក់ ។
-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ២៥៩នាក់ ភ្ញៀវបរទេស ១២នាក់ ។
-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៣៩៧នាក់ និងភ្ញៀវបរទេសចំនួន ១៥នាក់ ។
-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ១០៥នាក់។
-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៣៩,១៣០នាក់ភ្ញៀវបរទេសចំនួន ៤៥នាក់ ។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ១,២៨២នាក់ និងភ្ញៀវបរទេសចំនួន ១៨នាក់៕ ដោយ៖តារា