អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់

ចែករំលែក៖

ខេត្តសៀមរាប÷ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ» ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។

វគ្គសិក្ខាសាលាមានគោលបំណង ចែករំលែកចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាឱ្យបាននូវកិច្ចការពារការងារអភិរក្ស ការលើកតម្លៃសម្បតិ្តវប្បធម៌ធម្មជាតិ និងបង្កើនកិច្ចសហការរវាងនាយកដ្ឋាននីមួយដោយបង្កើតផែនការគ្រប់គ្រងរួមនៅតាមប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ។

លោកឡុង កុសល មានប្រសាសន៍ក្នុងឱកាសនោះថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកដុសខាត់ចំណេះដឹង និងបង្កើនសមត្ថភាពបំពេញការងាររបស់សិក្ខាកាម តាមរយៈការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកជំនាញដែលជាវាគ្មិនមកពីនាយកដ្ឋាននានា ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំលើការងាររបស់ពួកគាត់រៀងៗខ្លួន។ លោកបានសំណូមពរឲ្យរៀបចំផែនការគ្រប់គ្រងរួមដោយផ្អែកលើផែនទីហានីភ័យរួមមួយ ហើយធ្វើសកម្មភាពដើម្បីលុបបំបាត់ភាពហានីភ័យទាំងនោះ។

...

លោកអគ្គនាយករងសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់នៅពេលបញ្ចប់វគ្គសិក្សានេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print