សមយុទ្ធបីប្រទេសកម្ពុជា,ឡាវ,វៀតណាម បើកជាផ្លូវការ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ លំហាត់ហ្វឹកហ្វឺនរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងបានធ្វើឡើងតាមការដឹកនាំរបស់ ក្រសួងការពារជាតិទាំងបីប្រទេស ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការកងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ដែលមានគ្រោះមហន្តរាយកើតឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ដល់ អាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិឱ្យបានទាបបំផុត តាមដែលអាចធ្វើបាន។

ក្នុងន័យថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងបី បានឯកភាពគ្នាចាប់តាំងលំហាត់កងទ័ពទាំងបីប្រទេស ជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នា ធ្វើម្ចាស់ផ្ទះម្នាក់ម្តង និងដាក់ចេញប្រធានបទជាក់ស្តែង អំពីការជួយសង្គ្រោះគ្រោះ មហន្តរាយដោយធម្មជាតិ ដែលបានកើតឡើងក្នុងប្រទេសទាំងបីជារៀងរាល់ឆ្នាំ។

របាយការណ៍លោកវរសេនីយ៍ឯក ឡុង គឹមធាន តំណាងក្រុមការងារលំហាត់កងទ័ពទាំងបីប្រទេសការធ្វើលំហាត់ របស់កងទ័ពទាំងបីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដាក់ចេញប្រធានបទ “ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ” និងមានខ្លឹមសារជាច្រើន ហើយបាន ចាត់តាំងកងទ័ពទាំងបីប្រទេសរួមគ្នាជាក្រុម ដើម្បីធ្វើប្រតិបត្តិការរុករកនិងជួយស ង្គ្រោះ ដោយមានការចាត់តាំងការដឹកជញ្ជូនជនរងគ្រោះ ការព្យាបាលពេទ្យកម្រិត ១ កម្រិត២ និងកម្រិត៣ តាមវិជ្ជាជីវៈ ដើម្បីការចាត់តាំងលំហាត់ទទួលបានជោគជ័យតាមប្រធានបទខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ ។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺន នៃគណៈកម្មការអន្តរក្រសួង បានណែនាំមួយចំនួនដូចខាងក្រោម៖ ១- ត្រូវយកចិត្តទុកដាក់រៀនសូត្រពីគ្នាទៅវិញទៅមក និងដកពិសោធន៍រាល់ ខ្លឹមសារសមយុទ្ធទាំងអស់ ទាំងនៅទីលាន ទាំងការដឹកនាំបញ្ជា ដើម្បី បង្កើនចំណេះដឹង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងពេលប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលា សង្គ្រោះជីវិតប្រជាជនយើងរួចផុតពីគ្រោះ មហន្តរាយនានា។

២- យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវតែរួមសហការយ៉ាង ជិតស្និត ចូលរួមអនុវត្តឱ្យបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រ ហើយគោរពប្រតិបត្តិឱ្យបានម៉ឺងមាត់នូវបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទៃក្នុងរបស់សមយុទ្ធនេះ។

៣- រាល់បណ្តាកងឯកភាព ស្ថាប័នពាក់ព័ន្ធ និងយោធិនទាំងអស់ត្រូវបង្កើន កិច្ចសហប្រតិបត្តិការក្នុងនាមជាម្ចាស់ផ្ទះ ត្រូវដើរតួនាទីឈានមុខក្នុង ការបង្ករឱ្យមានភាពស្និទ្ធស្នាល បង្កើននូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពីតម្លៃនៃវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ជាតិយើង។ ក្នុង ករណីចាំបាច់ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត រៀនសូត្រ បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកដោយក្តី ស្មោះត្រង់ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ។

៤- ត្រូវលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ស្មោះសក្នុងស្មារតី សហប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមកដោយស្មើរភាព សំដៅធ្វើ យ៉ាងណាឱ្យដំណើរការ នៃលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម ឆ្នាំ២០២៤ និងទទួលបានជោគជ័យតាមកម្មវិធី ព្រមទាំងធានាសុវត្ថិភាពទាំងមនុស្ស និងគ្រឿងបំពាក់។

៥- ត្រូវពង្រឹងការលើកកម្ពស់ ថែទាំសុខភាពឱ្យបានល្អ បង្ការជំងឺឆ្លង ស្រប តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមអនាម័យ សំអាត ខ្លួនប្រាណ ទីកន្លែងរស់នៅស្អាត ការបរិភោគស្អាត និងការស្នាក់នៅ មានអនាម័យ។

...

៦- ក្រុមការងារទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីស្នូលរបស់ខ្លួនឱ្យបាន ហ្មត់ចត់ ធ្វើយ៉ាងណាឱ្យលំហាត់ហ្វឹកហ្វឺនដំណើរការតាមកម្មវិធី និងទទួលបានជោគជ័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print