ក្រសួងធនធានទឹក​៖​ ទឹកនៅទន្លេបាសាក់ ចតុមុខ ឃើញមានការថយចុះចំនួន ០,១៣ម៉ែត្រ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេបាសាក់ ចតុមុខ ឃើញមានការថយចុះកំពស់ចំនួន ០,១៣ម៉ែត្រ។

ប្រភពដដែលបន្តថា​ ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេបាសាក់ ចតុមុខ នៅសល់ ៤,៤២ម៉ែត្រ។

...

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់៣,៧២ម៉ែត្រ ខណៈទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,២០ម៉ែត្រ ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print