ទុកកូនតូចនៅចាំផ្ទះម្នាក់ឯសង្ស័យលេងភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសតូចម្នាក់ឪពុកម្តាយឱ្យនៅចាំផ្ទះម្នាក់ឯង សង្ស័យតែលេងភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះ ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ សង្គ្រោះដោយយកក្មេងចុះចេញពីលើផ្ទះ ពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ ។

ហេតុការណ៍កើតឡើងកាលពីម៉ោង៥និង២៥ល្ងាចថ្ងៃទី១៨ ខែវច្ឆិកា ឆ្នាំ២០២៤ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ នេះសាងសង់អំពីថ្មក្រោម ខាងលើគ្រោងដែកជញ្ជាំងរៀបឥដ្ឋ ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៨ម៉ែត្រ ភ្លើងឆេះនៅជាន់ខាងលើ ខូចខាតទ្រព្យសម្បត្តិមួយចំនួន បន្ទាប់ពីកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយទាន់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះជាឪពុកម្តាយបានទុកកូនប្រុសតូចនៅចាំលើផ្ទះម្នាក់ឯងហើយឮចេញបាត់ សង្ស័យតែកូនតូចលេងភ្លើង ទើបបង្កជាអគ្គិភ័យ ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ភ្លាមៗ រំដោះក្មេងតូចបានចុះចេញពីលើផ្ទះ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ មិនរាលដាលដល់ផ្ទះទាំងមូល និងផ្ទះជិតខាងឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ ក្នុងផ្ទះជាន់លើមួយចំនួន ។ កិច្ចជំនាញបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ។

ជាមួយគ្នានោះដែរសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល មានកូនចៅតូចៗ កុំទុកឱ្យនៅចាំផ្ទះម្នាក់ឯង ជៀសវាងជួបបញ្ហាណាមួយ ប្រឈមគ្រោះថ្នាក់បែបនេះទៀ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print