ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖​ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ស្រាលត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យបន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីង
កាលពីវេលាម៉ោង៨និង៤១នាទីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទូល សង្កាត់កំបូល ខណ្ឌកំបូល  រាជធានីភ្នំពេញ។

ជនរងគ្រោះទី១​ មានឈ្មោះ​ ថេល ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ​ មានទីលំនៅភូមិត្រពាំងព្រីង ឃុំ​គោកព្រេច ស្រុក​គីរីវង់ ខេត្តតាកែវ រងរបួសបាក់ជើងឆ្វេងនិងបែកប្រអប់ខាងឆ្វេង ។

ជនរងគ្រោះ​ទី២​មានឈ្មោះ ទៅ គឹមសួរ ភេទប្រុស អាយុ​៣២ឆ្នាំ រស់នៅភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ រងរបួសបែកមាត់ និងបាក់ឆ្អឹងដងកាំបិតខាងឆ្វេង។

ជនរងគ្រោះទី៣ មានឈ្មោះស៉ឹម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្លុកឈើទាល ឃុំសុព័រទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ រងរបួសផ្ទៃមុខបែកមាត់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកស្កូបពី​ ពណ៌ខ្មៅ​ ជិះគ្នា២នាក់ធ្វេីដំណេីរតាមបណមតោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាឌុបគ្នាមកពីលិចទៅកេីតមិនប្រយ័ត្នក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់៣នាក់ស្រាលម្នាក់។

ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០​ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ​ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅផ្នែកចរាចរណ៍នៃធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីរងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print