​តុលាការឃុំខ្លួនយុវជនម្នាក់បណ្ដោះអាសន្នពាក់ព័ន្ធជួញករណីដូរខុសច្បាប់នូវសាធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ សាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនយុវជនម្នាក់ជាបណ្ដោះអាសន្នបន្ទាប់ពីបានឃើញនិងទទួលសំណុំរឿងរបស់សមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់ដោយយុវជនរូបនេះជាប់ពាក់ព័ន្ធនិងកាជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។

គួរលឹកផងដែរថា ករណីខាងលើនេះកម្លាំងសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ និងប្រជាការពារភូមិ ធ្វើការឃាត់ចាប់ជនសង្ស័យរួមទាំងវត្ថុតាងគ្រឿងញៀននៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខហាងមីនីក្លិប យីហោ ស្លាមាស ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា យុវជនត្រូវបានឃាត់ចាប់ឈ្មោះ អឿន ពិសិដ្ឋ អាយុ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

ប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងធ្វើការចាប់យកនូវសាធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ និង៦កញ្ជប់តូច រួមទាំងសម្ភារដូចជាទូរស័ព្ទដៃ១គ្រឿងផងដែរ។

ប្រភពដដែលបន្តទៀតថា ការឃាត់ចាប់យុវជនរូបនេះរួមទាំងវត្ថុតាងនិងសម្ភារខាងលើខណៈរូបគេបានបម្រុងធ្វើសកម្មភាពលក់ ឬអាចចូលលក់នៅក្នុងហាងខាងលើនោះក៏ថាបានដោយហាងនោះកំពុងពេញនិយមទៅដោយក្មេងស្ទាវៗ ហើយយុវជនរូបនេះបានឆ្លើយប្រាប់សមត្តកិច្ចថា គ្រឿងញៀនដែលខ្លួនកាន់យកមកនេះជារបស់ឈ្មោះ គោ (គូឆេកូ) ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មិនស្គាល់ទីលំនៅ៕

3 1 2

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print