ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូងកោងរេចង្កូតធ្លាក់ជញ្ចើមផ្លូវចូលទឹកស្រះ តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតនៅវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៦ នៅត្រង់ចំណុចចន្លោះគីឡូមែត្រលេខ២៨១-២៨២ លើកំណាត់ផ្លូវជាតិលេខ៧៦ ខាងលិចវាលស្រែលោកហាណែល ក្នុងភូមិព្រួក ឃំុបាតាងស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តសាំយ៉ុងដែលរេចង្កូតធ្លាក់ចូលប្រឡាយទឹកនោះ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2R-4540 អ្នករួមដំណើរសរុបមានគ្នា២នាក់ជនរងគ្រោះឈ្មោះចាន់ ថា ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរ និងប្រពន្ធ ឈ្មោះហេង វី អាយុ៣៨ឆ្នាំ អ្នកទាំង២រស់នៅឯភ្នំពេញ ។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុរថយន្តធ្វើដំណើរពីត្បូងទៅជើងដោយបើកបរក្នុងល្បឿងយ៉ាងលឿនមកដល់ត្រង់ចំណុចកើតហេតុដែលជាផ្លូវកោងបានរេចង្កូតធ្លាក់ពីលើផ្លូវជាតិចូលក្នុងប្រឡាយទឹកខាងលិចផ្លូវ តែពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេ។
លុះដល់ព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចយកទៅក្រុងបានលុងដើម្បីជួសជុលខ្លួនឯង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕
ដោយ៖ វុទ្ធឦសាន្ត
...