ខេត្តស្វាយរៀង៖ ប្រព័ន្ធធារាសាស្ត្រកំពង់រទេះ ស្ថិតនៅក្នុងឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការកែលំអឡើងវិញ ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករក្នុងតំបន់ ។
ក្រោយពេលកែលំអរួច ប្រព័ន្ធធារាសាស្ត្រកំពង់រទេះ នឹងមានសមត្ថភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ៧៨៥ហិកតា និងស្រូវប្រាំងចំនួន ២៨៥ហិកតា ក្នុងឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ៕
ដោយ៖ សីលា
...