ភ័យខ្លាចការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ស្ថានទូតអាមេរិកនៅទីក្រុងគៀវត្រូវបានបិទ

ចែករំលែក៖

មន្ត្រីស្ថានទូតអាមេរិកក្នុងទីក្រុងគៀវបាននិយាយថា ខ្លួនបានទទួល “ព័ត៌មានជាក់លាក់” អំពីលទ្ធភាពនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទ្រង់ទ្រាយធំនៅថ្ងៃនេះ (ថ្ងៃទី 20 ខែវិច្ឆិកា) ហើយបានជំរុញឱ្យពលរដ្ឋអាមេរិកត្រៀមខ្លួនដើម្បីស្វែងរកទីជម្រក។

កាសែត Kyiv Independent បានដកស្រង់សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកថា “សម្រាប់ហេតុផលនៃការប្រុងប្រយ័ត្ន ស្ថានទូតអាមេរិកនឹងត្រូវបិទ ហើយបុគ្គលិកស្ថានទូតត្រូវបានណែនាំឱ្យជ្រកកោននៅនឹងកន្លែង” ។
ការព្រមានខាងលើត្រូវបានចេញបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) រួមបញ្ចូលគ្នាដ៏ធំបំផុតមួយកាលពីថ្ងៃទី 18 ខែវិច្ឆិកា ដោយមានការចូលរួមពី UAV និងកាំជ្រួចចំនួន 210គ្រាប់។
រុស្ស៊ីបានបង្កើនប្រេកង់នៃការវាយប្រហារដោយ UAV លើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ដូច្នោះហើយ ស្ទើរតែរាល់ថ្ងៃការព្រមានអំពីការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ។
មន្ត្រីអ៊ុយក្រែនបាននិយាយថា បន្ទាប់ពីការវាយប្រហារ UAV របស់រុស្ស៊ីកាលពីយប់មិញ កម្ទេចកម្ទី UAV បានធ្លាក់ក្នុងសង្កាត់ Dniprovskyi ក្នុងទីក្រុង Kiev ហើយបណ្តាលឱ្យមានអគ្គីភ័យ។
បន្ថែមពីលើនេះ រុស្ស៊ីក៏បានបើកការវាយប្រហារជាច្រើនលើកមកលើទីក្រុង និងទីប្រជុំជនរបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន រួមទាំងតំបន់ Odessa និងតំបន់ Sumy ផងដែរ។
ព្រឹកនេះ (២០ វិច្ឆិកា) កងទ័ពជើងទឹកអ៊ុយក្រែនបានព្រមានថា នាវាចម្បាំង ៦ គ្រឿងដែលមានសមត្ថភាពបាញ់បង្ហោះកាំជ្រួចមីស៊ីលរុស្ស៊ី Kalibr ក៏បង្ហាញខ្លួននៅសមុទ្រខ្មៅផងដែរ៕ ដោយធីរីណា

...

រូប​ថត​:EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print