តុលាការ​ខេត្តកំពត សម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជនឈ្មោះ អាន់ សាមិត្ត ពីបទរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្ត​កំពត៖ បើតាមដីការបស់ចៅក្រមសាលាដំបូងខេត្តកំពត ដែលទើប​ទទួល​បាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជនឈ្មោះ អាន់ សាមិត្ត ពីបទ រំលោភលើទំនុកចិត្ត។

ក្នុងដីកា បានឲ្យដឹងថា ផ្អែកតាមសាលក្រមព្រហ្មទណ្ឌលេខ ១៦២ (ច) ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពត ដែលបានសម្រេចសេចក្តីត្រង់ចំណុចទី១ និងចំណុចទី២ នៃសេចក្តីសម្រេចបញ្ចប់ដែលបានសម្រេចដូច ខាងក្រោម៖

*១- ផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ១ (មួយ) ឆ្នាំ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅ ប្រព្រឹត្តនៅភូមិអូររំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ។

*២- បង្គាប់ឱ្យចាប់ឃុំខ្លួនជនជាប់ចោទឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រមនេះ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដូច្នេះគប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទខាងលើនេះ ។

ហេតុដូច្នេះសម្រេច៖

*១- បង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជនឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតភូមិដូង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត និងទីលំនៅបច្ចុប្បន្ននៅភូមិអូររំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ឪពុកឈ្មោះ សុខ សាមឿន (រ) ម្តាយឈ្មោះ ជឹម សុន (រ)។

*២- បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនបុគ្គលឈ្មោះ អាន់ សាមិត្ត ដែលមានអត្តសញ្ញាណដូចខាងលើទៅពន្ធនាគាខេត្តកំពត ។

*៣- បញ្ជាដល់ប្រធានពន្ធនាគារខេត្តកំពត ឱ្យទទួល និងឃុំខ្លួនឱ្យបានសម្រេចតាមដីកានេះ ។

...

*៤- ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបាន បង្ហាញក្នុងករណីចាំបាច់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print