ភ្នំពេញ៖ អធិការខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី១៤នាក់ទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នា កាលពីម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នេះ។
សមត្ថកិច្ចបានប្រាប់ឲ្យថា ជនសង្ស័យទាំង១៤នាក់ដែលត្រូវបញ្ជួនទៅតុលាការនាព្រឹកនេះមាន៣ករណីផ្សេងគ្នាទី១-ករណីគ្រឿងញៀន០៥នាក់ ទី២-ករណីហិង្សា០៦នាក់ និងទី៣-ករណីរក្សាទុកកាំបិតឆ្នៃ០៣នាក់ ក្នុងនោះមានស្រីម្នាក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យ០៥នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀនគឺឃាត់នៅសង្កាត់ទឹកថ្លា ភូមិត្រពាំងឈូក ហើយ៣នាក់ដែលជាប់ពាក់ព័ន្ធករណីរក្សាទុកកាំបិតឆ្នៃឃាត់នៅសង្កាត់ឃ្មួញ ដោយឡែកជនសង្ស័យ០៦នាក់ករណីហិង្សាឃាត់នៅសង្កាត់ទឹកថ្លា ។
គួររំលឹកថា ជនសង្ស័យទាំង១៤នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌសែនសុខ៕
ដោយ៖ តុង សីហា
...