ខេត្តស្វាយរៀង៖ ក្នុងឆ្នាំ២០២៤
ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស កើនឡើងជិត៥០% និងកម្មករនិយោជិតកើនជាង ៣១% និងកម្មករនិយោជិតសរុបជាង ១៤ម៉ឺននាក់ ធៀបឆ្នាំ២០២៣។
លោកលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ បានថ្លែងថាក្នុងខេត្តស្វាយរៀង មានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១,០០៣ កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី ៨០,៧៥០នាក់ ប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥.៣៦% និងកម្មករនិយោជិតកើន ៣១.៨៨%។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀងនិងមានការអញ្ជើញចូលរួមពីលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈ រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ថ្លែងថា តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៩កន្លែង មានរោងចក្រ សហគ្រាស សរុបចំនួន១៨៩ និងមាន កម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ បរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។ ហើយក្រៅតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់ ។ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់៕