ឆ្នាំ២០២៤ ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស កើនឡើងជិត៥០% និងកម្មករនិយោជិតកើនជាង ៣១% និងកម្មករនិយោជិតសរុបជាង ១៤ម៉ឺននាក់ ធៀបឆ្នាំ២០២៣

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងឆ្នាំ២០២៤
ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស កើនឡើងជិត៥០% និងកម្មករនិយោជិតកើនជាង ៣១% និងកម្មករនិយោជិតសរុបជាង ១៤ម៉ឺននាក់ ធៀបឆ្នាំ២០២៣។

លោកលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ បានថ្លែងថាក្នុងខេត្តស្វាយរៀង មានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១,០០៣ កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី ៨០,៧៥០នាក់ ប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥.៣៦% និងកម្មករនិយោជិតកើន ៣១.៨៨%។

ការថ្លែងយ៉ាងដូច្នេះរបស់លោក  ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀងនិងមានការអញ្ជើញចូលរួមពីលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈ​ រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

...

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ​ថ្លែងថា តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៩កន្លែង មានរោងចក្រ សហគ្រាស សរុបចំនួន១៨៩ និងមាន កម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ បរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។  ហើយក្រៅតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់ ។ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print