យន្តហោះដឹកអ្នកដំណើរ២គ្រឿងត្រូវចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សិច ក្រោយពេលទទួលរងការគម្រាមថា មានគ្រាប់បែកនៅលើយន្តហោះនោះ។
បណ្តា្ទញទូរទស្សប៊ែលហ្សិច បានផ្សាយថា យន្តហោះ២គ្រឿងដែលរងការគម្រាមនោះបានចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Zaventem ក្នុងទីក្រុងប្រ៊ុចស៊ែល ក្រោយទទួលរងការគម្រាមកំហែង ។ ភ្លាមៗនោះក្រុមដោះមីនបានទៅកាន់អាកាសយានដ្ឋានដើម្បីរ៉ុករកខ្លាចមានការបង្គប់គ្រាប់បែកនៅខាងក្នុងយន្តហោះ។
បណ្តាញទូរទស្ស VRT បានផ្សាយថា យន្តហោះ អាកាសយាននិកទទួលបានព័ត៌មានពីការគំរាមកំហែងខាលើមុនពេលចុះចត់២០នាទី។ ក្នុងចំណោមយន្តហោះ២គ្រឿងមាន១គ្រឿងមកពីទីក្រុង Olso ។ អ្នកដំណើរទាំងអស់ទទួលបានព័ត៌មានស្តីពីការគំរាមកំហែងខាងលើហើយត្រូវរង់ចាំ១០នាទីក្រោយយន្តហោះចុះចត់ទើបអាចចាកចេញបាន។
កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅ ក្រុមភេរវករ IS បានបើកការវាយប្រហារនៅក្នុងអាកាសយានដ្ឋានទីក្រុងប៊្រុចស៊ែល និងស្ថានីរថភ្លើង សម្លាប់មនុស្ស ៣២នាក់។ ក្នុងចំណោមជនវាយប្រហារនៅប៊ែលហ្សិច គឺធ្លាប់វាយប្រហារនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្លាប់មនុស្ស ១៣០កាលពីខែវិច្ឆិការ ឆ្នាំ២០១៥៕
ប្រែសម្រួល៖ ម៉ែវ សាធី