ក្រុមហ៊ុន Ford មានសុទិដ្ឋិនិយមចំពោះការលក់រថយន្តប្រភេទ Pick up

ចែករំលែក៖

ក្រុមហ៊ុន Ford ក្នុងប្រទេសថៃនៅតែជឿជាក់ចំពោះការលក់រថយន្ត Pick up ដែលផលិតនៅក្នុងប្រទេសថៃដោយបញ្ជាក់ ថា តម្រូវការរថយន្តប្រភេទ Ranger នឹង ងើបឡើងវិញនៅក្នុងឆ្នាំនេះបន្ទាប់ពីមាន របាយការណ៍ដែលបានបង្ហាញថាការលក់កើនឡើង៣០ភាគរយដល់ចំនួន១៥.៨៣៥គ្រឿងចាប់ពីខែមករាដល់ខែកក្កដា។

លោកស្រី Yukontorn Wisadkosin នាយកគ្រប់គ្រងរបស់ក្រុមហ៊ុននេះបានឱ្យដឹងថា ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងក្នុងពេលនេះពី៦,៤ភាគរយដល់៨,៥ភាគរយដែលធ្វើឱ្យក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣នៅក្នុងការលក់រថយន្ត Pickup នេះបន្ទាប់ពីក្រុមហ៊ុន Isuzu និងក្រុមហ៊ុនតូយ៉ូតា។

លោកស្រី Yukontorn មានប្រសា សន៍ថា ក្រុមហ៊ុន Ford បានមើលឃើញពីទស្សនវិស័យនៅពាក់កណ្តាលឆ្នាំ២០១៤ ហើយបានដាក់ចេញនូវរថយន្តប្រភេទ Ranger ចំនួន១៦ប្រភេទដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងតែកើនឡើង។

កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន Ford បានដាក់ចេញនូវរថយន្តម៉ូដែលចំនួន៦ប្រភេទក្រោមការរចនាបែប XL XLS និង FX4ដែលមានតម្លៃចាប់តាំងពី៥៥៩.០ ០០ ទៅ៩២៤.០០០បាត។

នៅពេលបច្ចុប្បន្ននេះរថយន្ត Ranger មានប្រហែលជា៧៣,៦ភាគរយនៃការ លក់រថយន្ត Ford សរុបនៅក្នុងប្រទេសថៃ ពោលគឺកើនឡើង៦៥,៤ភាគរយបើធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុននេះបានបញ្ជាក់ថា រថយន្ត Ranger កាលពីឆ្នាំ២០១៣ត្រូវបានលក់ អស់ចំនួន២៨.២៨៧គ្រឿង ពោលគឺកើន ឡើង៤៣,៣ភាគរយបើធៀបនឹងឆ្នាំ២០១២ដែលមានចំនួន ១៩,៧៤៥គ្រឿង។

ប៉ុន្តែការលក់រថយន្ត Pick up របស់ក្រុមហ៊ុននេះបានធ្លាក់ចុះដល់ចំនួន២៣.៩៧៧គ្រឿងក្នុងឆ្នាំ២០១៤និងដល់ចំនួន២៣.៨៤៦គ្រឿងក្នុងឆ្នាំ២០១៥វិញ។

លោកស្រី Yukontorn បានមានប្រសា សន៍ថា ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការបង្កើនការផលិតរថយន្តប្រភេទ Rangers ដើម្បីបំពេញតម្រូវការទាំងក្នុងស្រុកនិង នៅបរទេស។

ឥឡូវនេះក្រុមហ៊ុននេះកំពុងតែដាក់ឱ្យដំណើរការរោងចក្រចំនួន២នៅក្នុងខេត្ត Rayong ផងដែរ។ ខណៈនោះដែរសម្រាប់រថយន្តខ្នាតតូចវិញក្រុមហ៊ុននេះក៏បាន រាយការណ៍ផងដែរថាការលក់ផលិតផលរថយន្តបានកើនឡើង១៨,៤ភាគរយដល់ចំនួន៥.៦៩០គ្រឿងក្នុងរយៈពេល៧ខែដំបូងដោយការលក់ភាគច្រើនបានមកពីរថយន្តប្រភេទ SUV រថយន្ត Everest និងរថយន្ត EcoSport ជាដើម៕

ford

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print