អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅដើមរដូវរងា សត្វរំពេចំពុះក្រហមយ៉ាងច្រើនបានហោះពីតំបន់ស៊ីបេរីដែលមានធាតុអាកាសរងាខ្លាំងទៅកាន់ទីក្រុងគុនមីង ខេត្តយូណាន ហើយរស់នៅតំបន់បឹង Dianchi ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា ហ្វូងសត្វរំពេប្រភេទនេះបានហោះហើរទៅកាន់ទីក្រុងគុនមីងដើម្បីឆ្លងរដូវរងាជារៀងរាល់ឆ្នាំអស់រយៈពេលរាប់សិបឆ្នាំមកហើយ ដែលបានក្លាយជាទិដ្ឋភាពដ៏ពិសេសនៅរដូវរងាក្នុងតំបន់នេះ។
ដោយឡែក គេហទំព័រ «CCFR China state-controlled media » ក៏បានលើកពី ទីក្រុងYichang ខេត្តHubei៖ តំបន់ជ្រលងភ្នំSanxiaមានទេភាពស្អាតណាស់។
នៅដើមរដូវរងា ត្រើយទាំងសងខាងនៃជ្រលង Xiling នៃតំបន់ជ្រលងភ្នំSanxia ទន្លេ Yangtze មានពណ៌ចម្រុះ ដូចជាផ្ទាំងគំនូរដ៏ស្រស់ស្អាត៕
ដោយ ៖ សិលា