ចិនបាញ់បង្ហោះផ្កាយរណបដើម្បីត្រួតពិនិត្យដែនសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ចិនបានបាញ់បង្ហោះផ្កាយរណបប្រភេទ Gaofen 3 ដ៏ទំនើបរបស់ខ្លួនក្នុងការតាមដានសកម្មភាព និងការពារដែនអធិបតេយ្យដែលចិនបានប្រកាស់គ្រប់ដណ្តប់ទៅលើដែនសមុទ្រប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

សារព័ត៌មាន China Daily នៅថ្ងៃទី១១ ខែសីហា នេះបានផ្សាយថា ចិនទើបតែបាញ់បង្ហោះផ្ការណបទំនើបប្រកបដោយជោគជ័យក្នុងការការពារផលប្រយោនជន៍របស់ចិននៅដែនសមុទ្រ។

មជ្ឈមណ្ឌុលជាតិស្តីពីវិទ្យាសាស្ត្រ បច្ចកវិទ្យា និងឧស្សាហកម្មការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង៥និង៥៥នាទី ថ្ងៃទី១០ ខែសីហា ចិនបានបាញ់បង្ហោះផ្កាយរណប Gaofen 3 ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ។ ជាមួយនិងបច្ចេកវិទ្យានោះចិនអាចបង្កើនការព្យាករណ៍និងប្រមានពីគ្រោះធម្មជាតិដែលអាចកើតឡើងបានគ្រប់ពេល នៅតំបន់សមុទ្រដែលខ្លួនកំពុងគ្រប់គ្រង។

សារព័ត៌មាន China Daily បានផ្សាយថា ផ្ការណប Gaofen 3 នឹងជួយការពារផលប្រយោជន៍របស់ចិននៅដែនសមុទ្រចិនភាគខាងត្បូង និងដែនសមុទ្រភាគខាងកើតមានវិវាទជាមួយជប៉ុន និងជាកន្លែងដែលចិនប្រកាសថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនបើទោះបីសហគមន៍អន្តរជាតិថ្កោលទោស និងតុលាការអាជ្ញាកណ្តាលបានកាត់ក្តីឲ្យចិនចាញ់ក៏ដោយ។

នៅក្នុងព្រិត្តិការមួយទៀតដែលពាក់ព័ន្ធនោះដែរនៅថ្ងៃទី១១ ខែសីហា ទស្សនាវដ្តី HIS Janes Defence របស់អាមេរិកបានផ្សាយថា ចិនបានអភិវឌ្ឍន៍រួចរាល់នៅអាវុធសម្រាប់បំពាក់ទៅលើនាវាចម្បាំង Shenzen ដែលបានដាក់ពង្រាយនៅដែនសមុទ្រចិនភាគខាងកើត ព្រមទាំងក្រុមនាវាចម្បាំងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print