ស្តេចប្រដាល់របស់ប្រទេសហ្វុីលីពីន Manny Pacquiao បានចេញមកបញ្ជាក់ កាលពីថ្ងៃពុធថា គាត់នឹងវិលត្រលប់មក កាន់សង្វៀនប្រកួតវិញដើម្បីប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ មធ្យម Jessie Vargas នៅក្នុងខែវិច្ឆិកាខាង មុខ ។
ម្ចាស់ខ្សែក្រវាត់៨ស្ថាបន័របស់ពិភពលោក Manny Pacquiao បានប្រកាសជា សាធារណៈពី ការវិលត្រលប់របស់គាត់វិញ ក្រោយពេលរូបគាត់បានជួបពិភាក្សាជា មួយនឹងអ្នកផ្គូរផ្គងការប្រកួត គឺលោក Bob Arum នៅក្នុងទីក្រុង ម៉ានីឡាប្រទេស ហ្វុីលីពីនរួចមក ។
កីឡាករ Pacquiao បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជាការពិតគឺ ការប្រកួតនឹងកើតមានឡើង។ ខ្ញុំយល់ព្រម ប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកាជាមួយនឹងម្ចាស់ខ្សែក្រវាត់ WBO គឺកីឡាករ Jessie Vargas”។
គួរបញ្ជាក់ថា Manny Pacquiao បាន ប្រកាសចូលនវិត្តន៍ក្រោយពេលប្រកួត ឈ្នះកីឡាករ Timothy Bradley កាលពី ថ្ងៃទី៩ ខែមេសា ហើយគាត់បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាកាលពីខែឧសភា ៕
ដោយ៖ ដេវីត