សម្តេចធិបតី ហ៊ុន​ ម៉ាណែត​៖​ អំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាឱកាសបិទមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលបានប្រារព្ធធ្វើនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ​ បានថ្លែង​អំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង។

ជាក់ស្ដែង​ក្នុងពិធីបិទនៅព្រឹកមិញនេះ​ ជាមួយនឹងការថ្លែងនូវការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ អនុម័តសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍ACC ដែលបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិកICAPPដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងទៀតថា សន្តិភាពនឹងនៅតែបន្តយ៉ាងសកម្ម ដែលមិនអាចខ្វះបាន នៅក្នុង គ្រប់សង្គមទាំងអស់ និងបានអំពាវនាវដល់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់នៅលើពិភពលោក រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។

...

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​ បានយកឱកាសនេះ ថ្លែង​កោត​សរសើរ​ដល់​សមាជិក​ សមាជិកា​ ICAPP ទាំង​អស់​ ដែលខិតខំប្រឹងប្រែង ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍ និងគាំទ្រក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPCP ដែលរៀបចំដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ICAPP ជាក្តីសង្ឃឹម​សម្រាប់សន្តិភាពទៅថ្ងៃអនាគត និងភាពរីកចម្រើនឥតឈប់ឈរ និង យ៉ាងជ្រាលជ្រៅ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print