ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាហៀយចូលទៅធ្វេីសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿងក្នុងតូបបិតស្កុតម៉ូតូបានហេីយ ព្យាយាមគេចខ្លួនតែមិនរួចពលរដ្ឋដេញចាប់បានភ្លាមៗប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដងថា មុនពេលកេីតហេតុខណៈម្ចាស់កំពុងបិតស្កុតម៉ូតូឱ្យភ្ញៀវដោយទុកទូរស័ព្ទដៃម៉ាកI phone 11. ចោលនៅក្បែរខ្លួន បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IY 1206 មកឈប់ខាងមុខតូបហេីយបានចូលទៅសួរនាំរឿងបិតស្កុតម៉ូតូ ដោយឃេីញទូរស័ព្ទទុកចោលឱកាសល្អក៏លួចយកបានហេីយរត់ឡេីងម៉ូតូម្ចាស់ឃេីញទាន់ក៏ស្រែកចោរៗផ្អេីលដល់អ្នកជិតខាងនាំគ្នាព័ទ្ធចាប់បានទាំង២នាក់ភ្លាមៗ។
ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ