សង្ស័យងងុយដេកជិះម៉ូតូឡេីងខឿនពុះចែកទ្រូងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យងងុយដេកខណៈកំពុងជិះម៉ូតូក៏ជ្រុលឡេីងខឿនពុះចែកផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ភ្លឺ​ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ប្រាក់ សុភាព ភេទប្រុស អាយុ ៣៤ឆ្នាំ សន្លប់បាត់បង់ស្មារតី រងរបួសផ្ទៃមុខ និងក្បាលជង្គង់  ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចដោយសង្ស័យងងុយដេកស្រាប់តែរេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវដួលបោកក្បាលរងរបួសធ្ងន់​ ។

បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីពេទ្យ ព្រះកុសុមះ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print