អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៣ ខែវិច្ឆិកា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយលោក Erlan Karin ទីប្រឹក្សារដ្ឋកាហ្សាក់ស្ថាននៅទីក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន ទទួលបានការអភិវឌ្ឍបែបលោតផ្លោត ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់។ ប្រទេសចិនមានឆន្ទៈរួមធ្វើការជាមួយកាហ្សាក់ស្ថានដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកាហ្សាក់ស្ថាន។សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថាន និងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលយូររវាងចិននិងកាហ្សាក់ស្ថាន។
គេហទំព័រ «CCFR China state-controlled media » លោក Karin បានថ្លែងថា កាហ្សាក់ស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យ។ កាហ្សាក់ស្ថានកំពុងជំរុញកំណែទម្រង់ក្នុងស្រុក ហើយទន្ទឹងរង់ចាំការពង្រឹងការផ្លាស់ប្តូរបទពិសោធក្នុងអភិបាលកិច្ចរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាជំរុញការអភិវឌ្ឍទំនាក់ទំនងកាហ្សាក់ស្ថាន-ចិន ឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន៕
ដោយ ៖ សិលា