អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅពេលថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេសក្នុងក្របខ័ណ្ឌនៃសន្និសីទសន្តិសុខស្បៀងអន្តរជាតិ “គ្រាប់ធញ្ញជាតិអ៊ុយក្រែន” លើកទី ៣ លោកZelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមានលទ្ធភាពបញ្ចប់នៅឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » លោក Zelensky បានថ្លែងថា តើពេលណាទើបអាចបញ្ចប់ការប៉ះទង្គិចបាន វាអាស្រ័យទៅលើរុស្ស៊ីចង់ឱ្យវាបញ្ចប់នៅពេលណា បន្ថែមពីនេះ ក៏ត្រូវការសហរដ្ឋអាមេរិកប្រកាន់ជំហរដ៏មុតមាំ ហើយប្រទេសសកលខាងត្បូងត្រូវឈរនៅជាមួយអ៊ុយក្រែនទៀតផង ។ លោកបន្តថា ទោះជាផ្លូវនេះពិបាកដើរក្តី ប៉ុន្តែលោកជឿជាក់ថាវាអាចនឹងសម្រេចបាននៅឆ្នាំ២០២៥៕
...