ភ្នំ ពេញ ៖ ដាច់ចិត្តម្ល៉េះលោកអើយ ! ពពោះ៩ខែ១០ថ្ងៃ ជាកូនរបស់យើងហើយ បើគ្នាឃើញពន្លឺថ្ងៃគប្បីចិញ្ចឹមគ្នាទៅ មិនមែនជាសត្វធាតុនោះទេ ។ គិតទៅល្បែង ស្នេហា ដែល កម្មការិនី រោងចក្រ កាត់ដេរ ម្នាក់ ស្រឡាញ់ បុរស ម្នាក់ រហូត ជ្រុលខ្លួន មាន ផ្ទៃពោះ ទើប ដឹង ថា បុរស នោះ មាន ប្រពន្ធ និង កូន រួច ទៅ ហើយ ចំណែក ប្ដី ហេងស៊យ នោះ ក៏ គ្មាន មុខរបរ រកស៊ី អ្វី ដែរ ហើយ ក៏ មិន បាន ទទួលខុសត្រូវ ចិញ្ចឹម រូប នាង និង កូនថែម ទៀត ។
ពេល នេះ នាង កើត បានកូន ប្រុស ម្នាក់ អាយុ ជាង ១ ខែ ហើយ និង បាន បីកូន ទៅ រក ប្ដី ដល់ ផ្ទះ ប៉ុន្តែ អត់ ជួប ប្ដី ទេ បែរជា ជួប ប្រពន្ធដើម ហើយ ត្រូវ ប្រពន្ធដើម វាយ ធ្វើបាប ថែម ទៀត ទើប នាង បីកូន យក ទៅ ផ្ញើ ទុក នៅ នឹងស្ត្រី អ្នក រើស អេ ត ចាយ ម្នាក់ រួច គេចខ្លួន បាត់ទៅ ។ ពេលនោះ ស្ត្រី អ្នក រើស អេ ត ចាយ បាន រាយការណ៍ ប្រាប់ លោក មេ ភូមិ និង បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ទាំង ព្រឹក ប៉ុន្តែ ជាង ៣ ម៉ោង ក្រោយមក ដោយ អត់ ដាច់ ចិត្ត ពី កូន ស្រាប់តែ ស្ត្រី រូប នោះ ត្រឡប់ ទៅ យក កូន វិញ។ ដូច្នេះកុំបោះបង់គ្នាចោល ចិញ្ចឹមទៅកូនយើងទេ អ្វីៗវាហួសផុតទៅហើយ ស្នេហាមួយចំអិនបាយនោះ។
ហេតុការណ៍ នេះ បាន កើតឡើង និង បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាល ពី វេលា ម៉ោង ប្រ មាណ៦ ព្រឹក ថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ ក្នុងភូមិ ត្រពាំង ពោធិ៍ សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ហើយ នាង បានទៅ យក កូន វិញ នៅ វេលា ម៉ោងជាង ៩ ព្រឹក ថ្ងៃ ដដែល នោះ ។
ស្ត្រី ខាងលើ មានអាយុ ៣១ ឆ្នាំ ជា កម្មការិនី រោងចក្រ កាត់ដេរ មានស្រុក កំណើត នៅ ក្រុង សួង ខេត្ត ត្បូងឃ្មុំ ចំណែក បុរស ជា ប្ដី ដែល មិន ទទួលខុសត្រូវ លើ រូប នាង និង កូន នោះ អត់ ដឹង ថា ឈ្មោះ ពិត អ្វី ទេ ។ នាង ស្គាល់ តែ ឈ្មោះ ហៅ ក្រៅ ថា តា ស្រ មូម ហើយ តា ស្រ មូម នេះ មាន ប្រពន្ធ និង កូន ស្នាក់ នៅ ក្នុងភូមិ ព្រៃ ទា សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ។ បញ្ហានេះច្រើនកើតមានក្នុងសង្គម បើគិតថា មិនជាគូអនាគតទេ កុំប្រឡែងនឹងភ្លើងអី វាក្តៅណាស់ អាចឆេះឆាបរលាកខ្លួនថែមទៀត ចឹងប្រឹងបន្តដំណើរទៅមុខទៀត ដើម្បីចិញ្ចឹមកូន ៕
ដោយ ៖ សិលា