អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Guan Zhiou រដ្ឋបាលព្រៃឈើនិងវាលស្មៅជាតិចិនបានថ្លែងកាលពីថ្ងៃទី២៣ខែវិច្ឆិកាថា គិតមកទល់ចុងឆ្នាំ២០២៣ អត្រាគ្របដណ្តប់ព្រៃឈើរបស់ប្រទេសចិនបានលើសពី២៥% បរិមាណស្តុកព្រៃឈើបានលើសពី២០០០០លានម៉ែត្រគូប ចំនួនកាបូនប្រចាំឆ្នាំបានកើនឡើងដល់១២០០លានតោន ផ្ទៃដីព្រៃឈើដាំសិប្បនិម្មិតស្ថិតនៅលំដាប់ថ្នាក់ទី១លើពិភពលោក បានក្លាយជាប្រទេសបង្កើនបៃតងច្រើនបំផុតលើពិភពលោក។
គេហទំព័រ «CCFR China state-controlled media » លោក Guan Zhiou បានឧទ្ទេសនាមពីសភាពការណ៍ទាំងអស់នេះនៅក្នុងមហាសន្និបាតវិស័យព្រៃឈើពិភពលោកឆ្នាំ២០២៤ដែលបើកធ្វើនៅក្រុងNanning ភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីនៅថ្ងៃដដែលនោះ លោកបានថ្លែងថា តម្លៃផលិតផលសរុបនៃវិស័យព្រៃឈើនិងវាលស្មៅប្រទេសចិនបានលើសពី៩ទី្រលានយាន់ប្រាក់ចិន បានក្លាយជាប្រទេសធំបំផុតខាងពាណិជ្ជកម្ម ផលិតកម្មនិងការប្រើប្រាស់នៃផលិតផលរុក្ខាប្រមាញ់ដ៏សំខាន់លើពិភពលោក៕
ដោយ ៖ សិលា