ភ្នំពេញ ៖ យុវជន២នាក់បានរួមគំនិតគ្នា យកម៉ូតូទៅបញ្ចាំម្នាក់ម្តងយកលុយដេីរចាយវាយរហូតបែកធ្លាយឿងដល់ឪពុកម្តាយយុវជនម្នាក់រៀបគំរោងឃាត់យុវជនម្នាក់ទៀតនិងហៅឪពុកម្តាយមកដោះស្រាយគ្នា។
ហេតុការណ៍នេះ បង្កការណ៍ភ្ញាក់ផ្អើល នៅវេលា ម៉ោង៧និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាន ពីភាគីយុវជនម្ចាស់ម៉ូតូ និច បានឱ្យដឹងថា ខ្លួននិងមិត្តភក្តិបានយក ស៊ុយស៊ីគីនិច របស់ខ្លួន ទៅដាក់បញ្ចាំ នៅឃ្លាំងរំសេវចំនួន៥០០ដុល្លារបន្ទាប់មកក៏ចាយវាយលុយនោះអស់ជាមួយគ្នា ។
ប្រភពបន្តថាក្រោយមក យុវជនម្ចាស់ម៉ូតូប៊ីត ចង់ជិះម៉ូតូ ម៉ាកនិច ខ្លួនក៏ថា បើពួកម៉ាកឯងចង់ជិះចឹង យកម៉ូតូ កំពុងជិះនឹង(ម៉ាកប៊ីត) ទៅដាក់បញ្ចាំលួស យកម៉ូតូ និច និងមកជិះមក ។
ដោយនិយាយត្រូវគ្នា យុវជនម្ចាស់ម៉ូតូ ហុងដាប៊ីត យល់ព្រម យកទៅដាក់បញ្ចាំ បានលុយ ៧០០ដុល្លា និងបាន លួសយកម៉ូតូ ស៊ុយស៊ីគីនិច មកវិញនៅសល់លុយ២០០ដុល្លា ចែកលុយគ្នាចាយអស់ទៅ និងបានយកម៉ូតូម៉ាក និច នោះមកជិះបានមួយថ្ងៃ ក៏យុវជនម្ចាស់ម៉ូតូនិច មកលួងលោមយកម៉ូតូ និច នោះត្រឡប់ទៅវិញ ។
ទើបរឿងរ៉ាវទាំងអស់នេះ បែកធ្លាយដល់ ឪពុកម្តាយ យុវជនម្ចាស់ម៉ូតូប៊ីត បានខឹងសម្បាដល់ យុវជនម្ចាស់ម៉ូតូនិង ដែលបបួលកូនខ្លួនដាក់ម៉ូតូបញ្ចាំ ក៏រៀបគម្រោងឃាត់ខ្លួន យុវជនដើមហេតុ នាវេលាភ្ញាក់ផ្អើលខាងលើតែម្តងតែម្តង ។
ក្រោយពេលកេីតហេតុដោយភាគីម្ចាស់ម៉ូតូនិចបានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនអោយមកសំរួលដោះស្រាយគ្នាជាមួយនឹងឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតរួចហើយនាំគ្នាទៅរំលួសយកម៉ូតូមកសងវិញដេីម្បីបញ្ចប់រឿងតែម្តង៕ ដោយ៖ សុខាសែនជ័យ