ភ្នំពេញ៖រថយន្តស្ទូចកំពុងតែបេីកលឿនគាំងចង្កូតរ៉េចង្កូតទៅផ្នែកខាងឆ្វេងបានបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់២ផ្ទាំង ។
ហេតហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចក្រោមស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តស្ទូចធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ5A-0080បេីកតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហេីយក៏បានរ៉េចង្កូតទៅផ្នែកខាងឆ្វេងបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន៤ផ្ទាំង ក្នុងនោះដួលរលំអស់ចំនួន២ផ្ទាំង ខូចទ្រង់ទ្រាយចំនួន២ផ្ទាំង សរុបទាំងអស់ចំនួន៤ផ្ទាំងហេីយរថយន្តបង្កខាងខាងលើបណ្តាលឲ្យដាច់កាឡេបេីកទៅមុខមិនរួចនៅគាំងនៅកន្លែងកើតហេតុផងដែរ ។
បេីតាមប្រភពព័ត៌មានពីអ្នកបេីកបរ បាននិយាយប្រាប់ថា រថយន្តគាត់គាំងចង្កូតហេីយរថយន្តបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងរងការតែម្តង ។
បន្ទាប់ពីកេីតហេតុកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ