សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាញុះញង់របស់អ្នកនយោបាយក្រៅប្រទេស?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជម្លោះភាគច្រើន បានកើតឡើងដោយសារមានអ្នកនយោបាយញុះញង់នៅពីក្រោយខ្នង ដែលប្រការទាំងនេះ បានបង្កការលំបាកនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ដូចនេះ ប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាញុះញង់របស់អ្នកនយោបាយក្រៅប្រទេសនោះឡើយ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងក្រៅប្រទេស ជាពិសេសនៅប្រទេសជប៉ុន ក៏បានញុះញង់ប្រជាជនក្នុងប្រទេសពីបញ្ហាព្រំដែនផងដែរ រហូតចង់ឈានទៅដល់ការដុតប្រទេស នៅក្នុងព្រឹត្តិការណ៍១៨សីហាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលនេះ អ្នកនយោបាយក្រៅប្រទេស កំពុងតែបំផុសបំផុលញុះញង់ប្រជាជនក្នុងស្រុក ឱ្យចូលរួមចលនាតស៊ូក្រៅប្រទេសទៀតហើយ ដែលចលនានេះ ជាចលនាខុសច្បាប់ ដូចនេះប្រជាជនមិនត្រូវជឿតាមការញុះញង់របស់អ្នកនយោបាយជ្រុលនិយមឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាង រ៉ាំរ៉ៃ ក្រោយមានការញុះញង់ ពី ខ្មោចគណបក្សប្រឆាំងនោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print