ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងលួចបេីកល្បែងស៉ីសងមួយកន្លែងដងហូតសម្ភារមួយចំនួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងដែលមានយីហោធីវី ក្លឹបប៊ីយាTv ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមអាជ្ញាធរបានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថាទីតាំងខាងលេីបានលួចបេីកល្បែងស៉ីសងដោយខុសច្បាប់ ដែលថៅកែជាជនជាតិចិន ទេីបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំចុះពិនិត្យជាក់ស្តែងឃេីញថា ទីតាំងខាងលេីដែលមានយីហោ ធីវី ក្លឹបប៊ីយាTv ពិតជាមានបង្កប់ល្បែងស៉ីសងពិតប្រាកដមែន។
អាជ្ញាធរបានដកហូតសម្ភារ ទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូចាក់បៀរចំនួន២ទូ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យចំណែកទីតាំងត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន៕
...