កម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងដកហូតសម្ភារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ បានចុះបង្ក្រាបទីតាំងលួចបេីកល្បែងស៉ីសងមួយកន្លែងដងហូតសម្ភារមួយចំនួន​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៤​ នៅទីតាំងដែលមានយីហោធីវី​ ក្លឹបប៊ីយា​Tv ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមអាជ្ញាធរបានឱ្យដឹងថា​ ដោយមានសេចក្តីរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថាទីតាំងខាងលេីបានលួចបេីកល្បែងស៉ីសងដោយខុសច្បាប់​ ដែលថៅកែជាជនជាតិចិន​ ទេីបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំចុះពិនិត្យជាក់ស្តែងឃេីញថា​ ទីតាំងខាងលេីដែលមានយីហោ​ ធីវី​ ក្លឹបប៊ីយា​Tv​ ពិតជាមានបង្កប់ល្បែងស៉ីសងពិតប្រាកដមែន​។

អាជ្ញាធរបានដកហូតសម្ភារ​ ទូហ្គេមបាញ់ត្រីចំនួន៣ទូ​ និងទូចាក់បៀរចំនួន២ទូ​ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យចំណែកទីតាំងត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print