ជនជាតិវៀតណាម៣៩នាក់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមលួចលាក់មករស់នៅខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ ៣៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដឹកតាមរថយន្តចំនួន២គ្រឿង បញ្ជូនចេញពីទឹកដីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមវិញ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

20150801014851

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ដោយបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងរបស់លោកបានបណ្តេញជនជាតិវៀតណាមប្រមាណ៣៩នាក់ ក្នុងនោះ ស្រី១នាក់ ដែលមកសំងំលួចលាក់រស់នៅដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា បញ្ជូន ទៅកាន់ប្រទេសវៀតណាមវិញ តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រាប់បន្តឲ្យដឹងថា ជនជាតិវៀតណាមទាំង៣៩នាក់ ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ គឺមួយចំនួនបង្ក្រាបបាន នៅក្នុងទីតាំងសិប្បកម្មអារឈើ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងមួយចំនួនទៀត បង្ក្រាបបាននៅក្នុង បុរីអង្គរ ភ្នំពេញ ស្ថិតក្នុងភូមិបន្លាស្អិត ក្រុមទី៦ សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុង ឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុប ១៣០៧ នាក់ (ស្រី ២៧៧នាក់) មាន២៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១០៥៩នាក់ (ស្រី ២៤៥នាក់) ។ ឆ្នាំ ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកក្កដា បង្ក្រាបបាន ជនអន្តោប្រវេសន៍ខុសច្បាប់ សរុប ១៤៨៤នាក់ (ស្រី ១៧០នាក់) មាន៤២សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១៣៣៨ នាក់ (ស្រី ១៦២នាក់) ។ ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុប ២២២ នាក់ (ស្រី ៦២នាក់ ) មាន១៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ២០២នាក់ (ស្រី ៦១នាក់)៕សុខា សែនជ័យ

...

20150801014837

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print