មហាសមុទ្រឥណ្ឌាជាគោលដៅបន្ទាប់ ហើយចិនអាចបន្តសាងសង់កោះសិប្បនិមិត្តនៅទីនោះ

ចែករំលែក៖

បន្ទាប់ពីប្រទេសនៅជុំវិញដែនសមុទ្រចិនភាគខាងត្បូងព្រួយបារម្ភពីប្រទេសចិនពង្រីកការគ្រប់​គ្រង់នៅដែនសមុទ្រចិនភាគខាងត្បូងហើយបង្កើតកោះសិប្បនិមិត្តធ្វើជាទីតាំងយោធានៅទី​នោះ។ ​នៅពេលនេះឥណ្ឌាក៏ព្រួយបារម្ភពីចិនអាចទៅសាងសង់កោះសិប្បនិមិត្តនៅមហាស​មុទ្រឥណ្ឌា។

BN-HV120_navy_G_20150410081402

អត្ថបទមួយដែលបានផ្សព្វផ្សាយលើទស្សនាវដ្តី The national Interest បានបង្ហាញពីការព្រួយ​បារម្ភ ពេលចិនមានគម្រោងពង្រីកសកម្មភាពសាងសង់កោះសិប្បនិមិត្តនៅមហាសមុទ្រ​ឥណ្ឌា ក្រោយពេលដែលប្រទេសMaldives បានកែប្រែរដ្ឋធម្មនុញ្ញអនុញ្ញាត្តិឲ្យបរទេសអាច​ទិញ​ដីរស់នៅក្នុងប្រទេសនេះបាន។

រដ្ឋាភិបាលMaldives បានអនុម័តច្បាប់កែប្រែរដ្ឋធម្មនុញ្ញឲ្យអ្នកវិនិយោគបរទេសដែលបាន​ចំណាយប្រាក់ជាង​១ពាន់លានដុល្លារអាចទិញដីជាកម្មសិទ្ទផ្ទល់ខ្លួន។ ភាគីឥណ្ឌាបានបង្ហាញ​ការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពទាំងនោះ។ ឥណ្ឌាជាប្រទេសមានទំនាក់ទំនងយ៉ាងជិត​ស្និតជាមួយប្រទេសម៉ាលឌីវនិងស្រីលង្ការបានបង្ហាញការព្រួយបារម្ភពី​ការចូលរួមកាន់តែច្រើន​ឡើង​របស់ចិននៅមហាសមុទ្រឥណ្ឌា។ ចិនអាចចំណាយប្រាក់យ៉ាងច្រើនដើម្បីសាងសង់កំ​ពុងផែនៅទីនោះ។​មន្ត្រីយោធាឥណ្ឌាបានបង្ហាញការព្រួយបារម្ភថាចិនអាចក្តាប់យលឧកាស​នោះដើម្បីពង្រីក​កោះបន្ថែមនៅម៉ាលឌីវ​ជាតំបន់ដែលមានភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់​នៅមហាសមុទ្រឥណ្ឌ។

ឥណ្ឌាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយត្រូវប្រឈមមុខជាមួយចិនទាំងនោះលើ​ដែននិងដែនទឹក។ ប៉ុន្តែចំពោះឥណ្ឌាខុសពីប្រទេសនៅដែនសមុទ្រចិនភាគខាងត្បូង ដោយ​ឥណ្ឌាមានគ្រាប់បែកបរម៉ាណូយុទ្ធសាស្ត្រ​និងកាំជ្រួចមីស៊ីទំនើបៗអាចបំពាក់​ក្បាល់​គ្រាប់​បរម៉ាណូ​ជាច្រើនផងដែរ។ ប្រើប្រៀបធៀបកម្លាំងឥណ្ឌានិងចិនប្រហាក់ប្រហែលគ្នា​ហើយបើ​ផ្ទុះសង្គ្រាមនិងគ្នានោះពិបាកកំណត់ថាប្រទេសណាមួយជាអ្នកយកឈ្នះ។

ឥណ្ឌាមានប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តដូចជាអាមេរិកជាដើម សព្វាវុធទំនើបៗរបស់​ឥណ្ឌាភាគច្រើនក៏ទិញពីអាមេរិកផងដែរ។ ចំណែកចិនវិញមានសម្ព័ន្ធមិត្ត​គឺប្រទេសរុស្ស៊ី ប៉ុន្តែ​មិនប្រាកដថា​រុស្ស៊ីនឹងជួយចិននោះឡើយបើមានសង្គ្រាមកើតឡើងនោះ។

សកម្មភាពរបស់ចិននាពេលកន្លងមកនឹងនៅពេលនេះបានបង្ករការព្រួយបារម្ភយ៉ាងខ្លាំងនៅសង្គ្រាមដែលអាចកើតឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិកក៏បានបញ្ចាក់ផងដែរថា​សង្គ្រាមលោកលើកទី​៣កើតឡើងគឺដើម្បីប្រឆាំងចិន។

ចិនកំពុងតែដើរកូនអុកមរណៈនៅដែនសមុទ្រ ដោយបានលុបធ្វើជាកោះសិប្បនិមិត្តនៅស​មុទ្រដាច់ស្រយាលធ្វើជាទីតាំងយោធានិងជាកន្លេងសម្រាប់លាក់នាវាមុជទឹករបស់ចិនគេចផុត​ពីការចាប់បានពីប្រព័ន្ធរ៉ាដារបស់អាមេរិក។នៅពេលនេះចិនបានបង្កើតកោះសិប្បនិមិត្តដោយជោគជ័យនៅដែនសមុទ្រចិនភាគខាងត្បូង ហើយពេលនេះកំពុងតែសម្តៅបង្កើតកោះសិប្បនិ​មិត្ត ធ្វើជាទីតាំងទាហានជើងទឹកនៅសមុទ្រឥណ្ឌាទៀតផងពិសេសនៅក្នុងដែនសមុទ្រប្រ​ទេសម៉ាលឌីវ។​

សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ចិននាពេលនេះគឺប្រទេសរុស្ស៊ីហើយរុស្ស៊ីកំពុងតែជាប់រវាល់ទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ក្នុងរយៈពេល​១ឆ្នាំកន្លងមក ទីក្រុងប៉េកាំងនិងទី​ក្រុងមូស្កូនបានចុះកិច្ចព្រមប្រៀងដៃគូយុទ្ធសាស្ត្របានតែ​៣៤ចំណុចប៉ុណ្ណោះ។

ក្រុមអ្នកឯកទេសបញ្ចាក់ផងដែរថា រុស្ស៊ីអនាគត់នឹងក្លាយជាប្រទេសស្ថិតនៅក្រុមអត្ថិពល​របស់ចិនជាមិនខានដោយសាតែសេដ្ឋកិច្ច។​នៅពេលដែលរុស្ស៊ីបានសង្គ្រាមជាមួយអាមេរិក ឬនៅតែបន្តប្រឈមមុខជាមួយលោកខាងលិចនោះសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងត្រូវពឹងផ្អែកជាច្រើនទៅលើប្រទេសចិន អាចប្រែក្លាយជាកូនអ៊ុករបស់ចិនសម្រាប់ទប់ទល់និងអាមេរិក។ ដោយ​សារតែរុស្ស៊ីមានសេដ្ឋកិច្ចទន់ខ្សោយហើយមានប្រជាជនតិចទៀតនោះ​អាចនឹង​ស្ថិតនៅក្រោម​ចិនជាមិនខាន។

ការវាយប្រហារជាទ្រងទ្រាយធំនាពេកន្លងមកទៅលើបណ្តាញស៊ីវិលនិងយោធារបស់អាមេរិក​បានបង្ហាញយ៉ាងច្បាស់ថា​ចិនមានសមត្ថភាពខ្ពស់នៅក្នុងការវាយប្រហារតាម​បណ្តាញដែលធ្វើឲ្យអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង។ ក្រុម Hacker ចិនអាចវាយលុកចូលទៅក្នុង​ប្រព័​ន្ធបណ្តាញយោធារបស់អាមេរិកអាចលួចយកឯក​សារសំខាន់​ៗស្តីពីយុទ្ធសាស្ត្រយោធា។

អ្វីដែលអាមេរិកបង្ហាញការព្រួយបារម្ភនោះសព្វាវុធរបស់អាមេរិកជាច្រើនក្នុងនោះមានទាំងយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិកបានឧប្បករជាច្រើនផលិតនៅក្នុងប្រទេសចិន។ ជាមួយគ្នានោះឧប្បករអេឡិចត្រូវនិច្ច ​៨០ភាគរយប្រើប្រាស់នៅអាមេរិក​ជាផលិតផល​Made in China។

ដូចអ្វីដែលអ្នកឯកទេសអាមេរិកបានលើកឡើងសង្គ្រាមលោកលើកទី​៣អាចកើតឡើងបានគឺ​ដោយសារតែចិន ហើយសង្គ្រាមនោះក្នុងគោលដៅទប់ទល់អត្ថិពលរបស់ចិន។ ចំពោះចិនវិញ​ដោយដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះអាមេរិកនាពេលនេះទើបខិតខំស្វែករកសម្ព័ន្ធមិត្តដើម្បីអាចវាយពីក្រោយខ្នងអាមេរិកនៅពេលដែលមានសង្គ្រាមផ្ទុះឡើង ។ចំណុចទាំងនោះធ្វើឲ្យ​ចិនត្រូវតែចំណាយប្រាក់ជាច្រើនទៅកាន់ទ្វិបខ្មៅដែលអាមេរិកបានបោះបង់ចោល ហើយក៏ជា​ដំបន់ដែលបាត់បង់ជំនឿរលើអាមេរិកទាំងស្រុង។

នៅមុខពេលដែលសង្គ្រាមកើតឡើងរវាងអាមេរិកនិងចិន អ្វីដែលចិនត្រូវធ្វើដំបូងគេនោះគឺ​បញ្ចូនក្រុមhacker ទៅបំផ្លាញបណ្តាញ់របស់អាមេរិក ទាំងនោះហើយធ្វើឲ្យអាមេរិកមានភាព​ចលាចលបាត់បង់ទិសដៅក្នុងការវាយប្រហារ។ ចិនអាចយកឈ្នះអាមេរិកនៅក្នុងសង្គ្រាម​បាន​ គឺត្រូវតែប្រើល្បិច បើប្រើកម្លាំងបាយប្រាកដជាមិនអាចឈ្នះឡើយ។ មួយវិញទៀតចិន​កំពុងតែខិតខំដាក់ពង្រាយយោធានៅទិសក្នុងគោលដៅទប់ទលនិងអាមេរិក ។បើចិនមាន​ទីតាំងយោធាតែនៅក្បែរប្រទេសខ្លួនឯងនោះងាយស្រួងរងការវាយប្រហារ ទាំងនោះហើយបាន​ធ្វើឲ្យចិនត្រូវតែបង្កើតកោះសិប្បនិមិត្តជាច្រើននៅគ្រប់ទិសទាំងនៅ​សមុទ្រ​ចិន​ខាងត្បូង សមុទ្រខាងកើត និងនៅពេលនេះគឺមហាសមុទ្រឥណ្ឌា៕

gththrtt

...

images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print