ភ្នំពេញ៖ នៅព្រឹកថ្ងៃទី1 ខែ សីហាឆ្នាំ2015លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវ៉ាតចុះពិនិត្យនិងសម្ភោធពង្រីកផ្លូវប្រវែង3000ម៉ែត្រភ្ជាប់ពីផ្លូវលេខ42 ស្ថិតក្នុងភូមិកោះរងៀងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដែលមានប្រជាពលរដ្ឋមកពី3ភូមិចូលរួម មាន1ភូមិ តាគល់ទី2ភូមិ ព្រៃស្វាយ និងទី3 ភូមិកោះរងៀង។
លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលបានមានមតិសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋទាំង3ភូមិ អោយរួមគ្នាថែរក្សាផ្លូវមួយខ្សែនេះអោយបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ធ្វើចរាចរណ៍ចេញចូល ងាយស្រួលក្នុងការដឹកជញ្ជូន ភោគផល និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សទៅរៀនសូត្របានស្រួល និងធានាបាននៅសុវត្ថភាពក្នុងការប្រើប្រាសផ្លូវមួយខ្សែនេះ។
បន្ទាប់ពីសណេះសំណាលនិងធ្វើពិធីសម្ភោធពង្រីកផ្លូវរួចមក លោកសុខ សម្បត្តិឹ អភិបាល នៃគណៈអភិបាលខណ្ឌបានដឹកនាំមន្ត្រីសាលាខណ្ឌយកអង្ក ទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួនយកទៅប្រកេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តថ្មីផងដែរ បន្ទាប់មកលោកសុខ សម្បត្តិបានចុះពិនិត្យការរដ្ឋានសាងសង់របងប៉ុស្តិ៍ ពន្សាំងដែលមានប្រវែង192,70 ម៉ែត្រ និងចូលទៅមើលការចាក់ដីលប់ស្រះក្នុងបរិវេណសាលារៀន និងពិនិត្យស្រះទឹក រួចលោកក៏មានគំរោងដាក់អោយស្តារស្រះទឹកមួយកន្លែងក្នុងសង្កាត់ពន្សាំងដើម្បីផ្ទុកទឹកសម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងផងដែរ។
នៅព្រឹកថ្ងៃដដែលនោះផងដែរ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបាននាំមន្ត្រីសាលាខណ្ឌព្រែកព្នៅទាំងមូលទៅពិនិត្យនិងរៀបគំរោងស្តារ ប្រឡាយទឹកមួយខ្សែនៅក្នុងសង្កាត់ពញ្ញាពន់ ដើម្បីជួយសង្គ្រោះទឹកការពាមិនអោយលិចចូលភូមិរបស់ប្រជាពលរដ្ឋផងដែរ៕ចាន់ធឿន