យុវជន២នាក់បើកម៉ូតូលឿនជ្រុលបុក​រថយន្ត​នៅផ្លូវ​បែក​ជាបួន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បើកម៉ូតូឌុបគ្នា​បត់​ផ្លូវ​កាត់​ទទឹង​ជ្រុល​ទៅ​បុក​និង​រថយន្ត​ដែល​បេីក​បញ្ច្រាស​ទិស​គ្នា​​ពេញ​ទំហឹង​បណ្តាល​ឲ្យ​មានអ្នក​រងរបួស​ធ្ងន់​ស្រាល​២នាក់​ ។

​ ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង​ ១និង​១០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែធ្នូ​ ឆ្នាំ​២០២៤​ ចំនុច​ផ្លូវ​៥១កែង​ផ្លូវ​២៩៤​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​​ប្ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​រថយន្ត​ម៉ាក​ BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 5363 ជជិះគ្ជិះគ្នា៤នាក់ប្រុស៣នាក់ស្រីម្នាក់បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ស្រាប់​តែ​យុវជន​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ ស្កុប​ពី​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2JC 8453 បើក​តាម​បណ្ដោយ​ផ្លូវ​៥១ទិសដៅ​ ពី​ត្បូង​ទៅ​ជេីង​ បញ្ច្រាស​ទិស​គ្នា​ ហេីយ​ស្រាប់តែ​អ្នក​បេីក​ បានឡាគួរ​ចង្កូត​បត់​ឆ្វេង​គោល​បំណង​ឆ្ពោះ​ទៅ​ផ្លូវ​២៩៤​ ជ្រុលទៅបុុក​រថយន្ត​ចំពាក់​កណ្ដាល​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​​បុរស​ជា​អ្នក​បេីក​របួស​សន្លប់​នៅ​លេី​ផ្លូវ​ ចំនែក​អ្នក​អង្គុយ​ខាង​ក្រោយ​រងរបួស​រលាត់​ដៃ​ជើង​តិចតួច​ អ្នក​ទាំង​២ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ផងដែរ​ ។
​ ដោយ​ឡែក​រថយន្ត​វិញ​រងការ​ខូចខាត​មួយ​ចំហៀង​រងការ​ឆ្វេង​ តែ​សំណាង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​តែ​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ផង​ដែរ​ ។
​ បន្ទាប់ពីកេីតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យករថយន្តនឹងម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print