ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បេីករថយន្តខ្វះការប្រុងប្រយ័ត្នដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុកម៉ូតូ ដែលជិះដោយនារីម្នាក់ទៀតបណ្តាលឲ្យដួលរងរបួសនិងខូចខាតម៉ូតូ ។
ហេតុហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ជិតវិទ្យាល័យទួលទំពូង ផ្លូវ១៥៥កែងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបគេបានឃើញនារីម្នាបើកម៉ូតូម៉ាក ហុងដាប៊ិត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កណ្ដាល 1AJ 7272 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ទិសដៅពី ត្បូងទៅជេីង ខណៈមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែមាននារីវ័យក្មេងម្នាក់ទៀតបានបេីករថយន្តម៉ាក លុចស៊ីស570KURU ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI 1118 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅ ពីលិចទៅកេីត ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុុកម៉ូតូបណ្តាលឲ្យដួលខ្ទាតរបួសរលាត់ដៃជើង និងរងការខូចខាតម៉ូតូ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខតិចតួចតែមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ ។
បន្ទាប់ពីកេីតហេតុដោយមានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយមានកម្លាំងសមត្ថកិច្ចចូលរួម ដោយដោយភាគីខាងរថយន្តព្រមសងសំណងទៅខាងម៉ូតូចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ