ប្រជាជនប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១៥គ្រាប់នៅស្រុកបាណន់ហៅមន្ត្រីស៊ីម៉ាក់យកទៅទុក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលស្រុក បាណន់បានឲ្យដឹងថា នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០ នាទីល្ងាច ប្រជាជននៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បានរាយការណ៍ បន្ទាប់ពីប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះនៅចំណុចបឹងរោង ស្ថិតក្នុងភូមិឃុំខាងលើ ចំនួន១៥គ្រាប់ ។ គ្រាប់ដែលប្រទះឃើញនោះមានគ្រាប់៦០មិលី្លម៉ែត្រចំនួន២គ្រាប់ គ្រាប់៨០មិល្លីម៉ែត្រ ចំនួន១៣គ្រាប់ ។

ក្រោយពីសមត្ថកិច្ចទទួលដំណឹងនេះបានចុះទៅត្រួតពិនិត្យនិងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីទុកប្រគល់ឲ្យមន្ត្រីស៊ីម៉ាក់ ។

ជុំវិញការប្រទះឃើញគ្រាប់នេះដែរនគរបាលស្រុកបាណន់បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នចំពោះ យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាមក្តីឬយុទ្ធភណ្ឌទាំងឡាយណាដែលបានមកពីគ្រប់មជ្ឈដ្ឋានត្រូវរាយការណ៍ ជាបន្ទាន់មានគ្រោះថ្នាក់ជាយថាហេតុ ។

លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែលបានយកយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះប្រគល់ជូនសមត្ថកិច្ចទាន់ពេលវេលា ៕

BB-3

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print