អំពើហិង្សាកើតឡើងក្នុងមន្ទីរឃុំឃាំងហ្វុីលីពីន​ស្លាប់​អ្នកទោស១០នាក់

ចែករំលែក៖

អ្នកទោស ១០នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកទោសនិងអ្នកទោស ដោយមានទាំងការផ្ទុះអាវុធទៀតផង។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិចិន២នាក់ផងដែរ។ ហេតុការខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

លោក Xavier Solda អ្នកនាំពាក្យមន្ទីរឃុំឃាំងហ្វុីលីពីនបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ ១០នាក់មាន ៨នាក់ជាអ្នកទោសគ្រឿងញៀន ក្នុងនោះមានអ្នកទោសជនជាតិចិនផងដែរ។ អ្នកទោសពីរនាក់ទៀតជាប់ទោសពីបទសម្លាប់ប្លន់។

តាមប្រសាសន៍លោក Xavier Solda លទ្ធផលស្រាវជ្រាវជាបឋមបង្ហាញឲ្យឃើញថា មានគ្រាប់បែកផ្ទុះបង្ករឡើងដោយអ្នកទោស ។ ហេតុការខាងលើកើតឡើងក្រោយពេលដែលអ្នកទោសទាំងអស់បានជួបទទួលការណែនាំពីឆ្មាំគុកក្រោយពេលទទួលបានព័ត៌មានថានឹងត្រូវផ្លាស់ទៅកាន់មន្ទីរឃុំឃាំងផ្សេង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកទោសប៉ះទង្គិចជាមួយប៉ូលិសមុនពេលបំផ្ទុះគ្រាប់បែក ។ ពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មានសម្លេងផ្ទុះខ្លាំងៗពីរទៅបីលើក នៅក្នុងមន្ទីរឃុំឃាំ Paranaque ។

នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនប្រធានាធិបតី Duterte  ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្នុងនោះបានសម្លាប់ក្រុមជួញដូរគ្រឿងញៀន ៥៤០នាក់ និង ៤.៤០០នាក់ត្រូវចាប់ខ្លួន ហើយជាង ៦សែននាក់បានចេញសារភាព។

បច្ចុប្បន្នមន្ទីរឃុំឃាំងធំបំផុត Quezon នៅទីក្រុងម៉ានីល អាចដាក់អ្នកទោសបានតែ ៨០០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះបានដាក់រហូតដល់ទៅ ៤.០០០នាក់ ធ្វើឲ្យអ្នកទោសស្ទើតែគ្មានកន្លែងដេកផង។ ទាំងនោះហើយធ្វើឲ្យហ្វុីលីពីនប្រឈមនិងការខ្វះពន្ធនាគា ហើយត្រូវសាងសង់ថ្មីបន្ថែមទៀត។

រយៈពេលកន្លងមកអ្នកប្រើប្រាស់គ្រឿងញៀនរាប់សិបពាន់នាក់បានទៅសារភាពដោយខ្លាចត្រូវប៉ូលិសបាញ់សម្លាប់។ ដោយហេតុនោះហើយអ្នកទោសគ្រឿងញៀនរបស់ហ្វុីលីពីនបានកើនឡើងធ្វើឲ្យគុកទាំងប៉ុន្មានតូចចង្អៀតដាក់អ្នកទោសមិនអស់ ធ្វើឲ្យរដ្ឋាភិបាលត្រូវសង់គុកបន្ថែមទៀត។

មន្ត្រីហ្វុីលីពីន បានប្រកាសថា រដ្ឋាភិបាលនឹងសាងសង់គុកថ្មីៗទៀតសម្រាប់អ្នកទោស។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀន របស់ប្រធានាធិបតីឌុយទែរតេ កំពុងជំរុញឲ្យមានអ្នកទោសកាន់តែច្រើនក្នុងពន្ធនាគារ ធ្វើឲ្យអ្នកទោសគ្មានកន្លែងសម្រាកនៅគ្រប់គ្រាន់។ ហ្វុីលីពីនជាប្រទេសលំដាប់ទី៣ ក្នុងពិភពលោក ដែលមានអ្នកទោសណែនតាន់តាប់ក្នុងពន្ធនាគារ។

មន្ត្រីក្នុងទីក្រុងកឺហ្សុង ភាគខាងជើងក្រុងម៉ានីល បានចុះហត្ថលេខាប្រគល់ដីមួយកន្លែងសម្រាប់សាងសង់ពន្ធនាគារថ្មីមួយជំនួសពន្ធនាគារចាស់មួយកន្លែង ដែលសង់សង់ជាង ៦០ឆ្នាំមកហើយ។ ពន្ធនាគារចាស់នេះ មានអ្នកទោស ៨០០នាក់ តែបច្ចុប្បន្នអ្នកទោសបានកើនចំនួនដល់ជិត ៤០០០នាក់។

ពន្ធនាគារនៅកឺហ្សុង ជួបបញ្ហាអ្នកទោសច្រើនលើសលុបធ្វើអោយគ្មានកន្លែងសមស្របសម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរ ខ្លះនៅតាមកម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុង ទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិរបស់អ្នកទោសទាំងនោះ។

រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗ ថែមទៀត ។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងការជួញដូរគ្រឿងញៀន របស់ប្រធានាធិបតីថ្មីហ្វីលីពីន គឺលោករោឌ្រីហ្កូ ឌុយទែរតេ មិនបានជំរុញឲ្យអ្នកទោសធ្លាក់ចុះទេ។ លោកឌុយទែរតេ ដែលជាប់ឆ្នោតកាលពីខែឧសភា បានសន្យាកម្ចាត់ឧក្រិដ្ឋកម្មឲ្យអស់ពីហ្វុីលីពីន តែក្នុង ៦ខែប៉ុណ្ណោះ។

លោកបានជំរុញឲ្យប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជនឲ្យចូលរួមដាក់ទោសជនល្មើស ។ ជាលទ្ធផលមនុស្សជិត ៩០០នាក់ រងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ក្នុងពេលកន្លងមក ។ មនុស្សជិត ៥.០០០នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានប៉ូលិសចាប់ខ្លួន៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print