អត់ការងារធ្វើ ក្មេងទំនើង១ក្រុមនាំគ្នាយកដុំថ្ម​គប់​ចូលក្នុង​​ហាង​ត្រូវ​បាន​ម្ចាស់​ហាង​ឃាត់​ខ្លួន​បាន​ពីរ​នាក់​ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្ភ្នំពេ៖ ក្មេង​ទំនើង​មួយ​ក្រុម​នាំ​គ្នា​ធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​ទៅលេី​នារី​បម្រេី​ការ​នៅហាង​KTV​​ត្រូវ​បាន​ម្ចាស់​ហាង​នាំ​គ្នា​ចាប់​ឃាត់​ខ្លួន​បាន​ពីរ​នាក់​ប្រគល់​ឱ្យសមត្ថកិច្ច​។

ហេតុការណ៍​នេះ​​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើងកាលពី​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​ ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ២០០៤ ភូមិ​គោក​ចំបក់​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានពីម្ចាស់ហាងបានឱ្យដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​ក្រុម​ក្មេង​ទំនើង​ទាំង​នេះ​មាន​គ្នា​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ឆ្វែល​ចុះ​ឆ្វែលឡើង​។ មួយសន្ទុះ​ក្រោយ​មក​ស្រាប់​តែ​នាំ​គ្នា​ឈប់​ម៉ូតូ​រួច​ហើយ​ធ្វើ​សកម្មភាព​យក​ដុំថ្ម​ទៅ​គប់​ចូល​ហាង​បណ្ដាល​ឱ្យនារី​អង្គុយ​រង់ចាំ​ភ្ញៀវខាងមុខ​​រង​របួស​ដៃ​បី​នាក់​ស្រាល​ៗ​ ​បង្កឱ្យមានការភ្ញាក់ផ្អើលដល់​ម្ចាស់​ហាង​ខាង​លើ​បាន​នាំ​គ្នា​ដេញ​ប្រតាយប្រតប់​ឃាត់​ខ្លួន​បាន​ចំនួន​២នាក់ ចំណែក​បក្ខពួក​ជន​សង្ស័យ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ទៅ​ចោល​បាត់ស្រមោល​អស់​​។​ក្រោយ​មក​ម្ចាស់​ហាង​បាន​ទាក់​ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ឃាត់​ខ្លួន​​យក​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ទៅ​ប៉ុស្តិ៍​ដេីម្បី​សួរ​នាំបន្ត​​ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រមាណ​ជា​១ខែ​មុន​ក្រុម​ក្មេង​ទំនេីង​ទាំង​នោះ​ធ្លាប់​នាំ​គ្នា​ធ្វើ​សកម្មភាព​មក​គប់​ហាង​របស់​គាត់​ម្ដង​រួច​មក​ហើយ​បណ្តាលឱ្យមាន​អ្នក​រង​របួស​បែក​ក្បាល​តែ​មិន​បាន​ឃាត់ខ្លួន​បាន​នោះ​ទេ រួច​ក៏​នាំ​គ្នា​គេច​ទៅ​បាត់​អស់​។

បន្ទាប់ពីកេីត​ហេតុខាង​ម្ចាស់​ហាង​បាននាំ​គ្នា​​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ ដើម្បីឱ្យសមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print