អ្នកនាំពាក្យក្រសួង​កសិកម្ម​៖​ ទីបំផុត ប្រាក់ចំណេញភាគលាភប្រចាំខែពីសមាជិកភាពនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចសម្រេចបានតាមផែនការគ្រោងទុកហើយ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក​ ឃឹម​ ហ្វីណង់​ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ទីបំផុត ប្រាក់ចំណេញភាគលាភប្រចាំខែពីសមាជិកភាពនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចសម្រេចបានតាមផែនការគ្រោងទុកហើយនៅក្នុងខែវិច្ឆិកា។

លោកអ្នកនាំពាក្យរូបនេះ​ បានបន្តថា​ គិតជាមធ្យម សមាជិកដែលមានផ្ទះសំណាញ់ទំហំ ៣០០ម៉ែត្រការ៉េ ទទួលបានប្រាក់ចំណេញភាគលាភចំនួន ៤៥មុឺនរៀល/ខ្នង/ខែ បន្ទាប់ពីកាត់ចំណាយផ្សេងៗរួច ឬប្រហាក់ប្រហែលនឹង ១៥០០រៀល/ម៉ែត្រការ៉េ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា​ ចំនួននេះមានការកើនឡើងជិត៤ដង បើធៀបនឹងប្រាក់ចំណេញកាលពី៣ខែដំបូង ហើយចាប់ពីពេលនេះតទៅ សហគមន៍អាចបែងចែកភាគលាភជារៀងរាល់ខែបានហើយ។ សូមអបអរសាទរដល់សមាជិកទាំងអស់គ្នាផង!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print