ខេត្តតាកែវ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ទីបំផុត ប្រាក់ចំណេញភាគលាភប្រចាំខែពីសមាជិកភាពនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» អាចសម្រេចបានតាមផែនការគ្រោងទុកហើយនៅក្នុងខែវិច្ឆិកា។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា គិតជាមធ្យម សមាជិកដែលមានផ្ទះសំណាញ់ទំហំ ៣០០ម៉ែត្រការ៉េ ទទួលបានប្រាក់ចំណេញភាគលាភចំនួន ៤៥មុឺនរៀល/ខ្នង/ខែ បន្ទាប់ពីកាត់ចំណាយផ្សេងៗរួច ឬប្រហាក់ប្រហែលនឹង ១៥០០រៀល/ម៉ែត្រការ៉េ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានបញ្ជាក់ថា ចំនួននេះមានការកើនឡើងជិត៤ដង បើធៀបនឹងប្រាក់ចំណេញកាលពី៣ខែដំបូង ហើយចាប់ពីពេលនេះតទៅ សហគមន៍អាចបែងចែកភាគលាភជារៀងរាល់ខែបានហើយ។ សូមអបអរសាទរដល់សមាជិកទាំងអស់គ្នាផង!
...
ដោយ៖តារា