តំណាងអយ្យការសម្រេចចោទជនត្រូវចោទ អ៉ិត ឆេងហ៊ត ពីបទ ប៉ុនប៉ងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្ននាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ភេទប្រុស ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ហើយនិងបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីបន្តនីតិវីធី។

គួបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់នេះពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មជាសាធារណៈរួចបានបញ្ជូនទៅតុលាការ។

គួរំលឹកផងដែរ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទីមានករណី ករណីប៉ុនប៉ងឃាតកម្មប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបណ្ដាមកពីគំនុំដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ ជាមួយឈ្មោះ ហ៊ុន រចនា ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ដែលពេលនោះ ឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន ០៤ នាក់ កំពុងរស់នៅជាមួយគ្នា ។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតឹកតុកឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេង ជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីតឹកតុករបស់គាត់ និងយករូបថតនេះផ្ញើមកគណនីតឹកតុករបស់ ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀត បើ មិនចង់ងាប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរស័ព្ទទៅជេរ ប្រមាថ ជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញ ទៅមក តាមទូរសព្ទ័ ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ តែម្តង។

លុះដល់ថ្ងៃកើតហេតុដោយជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់ សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះនិងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើ សកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយ ជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើ សួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។ 

ក្រោយប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានគេចខ្លួនរហូត ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ទើបកម្លាំងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print