លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយពីសប្បុរសជន ម៉ូតូចំនួន៤គ្រឿង ជូនកំលាំងអាវុធហត្ថខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាព រក្សាសន្តិសុខសណ្តាប់សាធារណៈជូនប្រជាជនខេត្តស្ទឹងត្រែង ។ ទន្ទឹមនឹងការគិតគូរដ៏ឈ្លៀសវៃដើម្បីបុព្វហេតុជាតិ និងប្រជាជន លោក អភិបាលខេត្តបានពាំនាំនូវម៉ូតូចំនួន៤គ្រឿងជូនដល់ទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

  តាមPageផ្លូវការរបស់ លោក សរ សុពុត្រា បានគូសបញ្ចាក់ថា៖

(ការល្បាតជាប់ជាប្រចាំក្នុងភូមិសាស្ត្រ គឺជាវិធានការបង្ការបទល្មើសគ្រប់រូបភាព

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភនូវម៉ូតូ ចំនួន ៤គ្រឿង តាមរយៈខ្ញុំ ផ្តល់បន្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ក្នុងការល្បាតតាមគោលដៅ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព)

  លោកឧត្តមសេនីយ៍ត្រី សេងសុភាព មេបញ្ជាក់ការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ លោក សុរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែបានគិតគូរដល់កងកំលាំងបំរើការងារ ចុះល្បាត និងបង្រ្កាបរាប់បទល្មើសនានានៅក្នុងស្ទឹងត្រែង ដែលអនុវត្តចាប់បានជនល្មើសករណីគ្រឿងញៀន ចោរកម្ម និងករណីធំជាច្រើន តាមបទបញ្ជារបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ដែលក្នុងការកាន់ដំណែងជាអភិបាលខេត្តរយៈពេលជិត២០០ថ្ងៃ ធ្វើឱ្យខេត្តមួយនេះទទួលបានសុខសុវត្ថិភាព និងការរីកចំរើនជូនខេត្តនិងប្រជាជនទាំងមូល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print